នៅពេលដែលនិយាយដល់ប្រាក់រង្វាន់ ឬលុយធីប នៅក្នុងប្រទេសអូស្រ្តាលីមានការខ្វែងគំណិតគ្នា។ការដែលដឹងថាតើនរណា និងនៅពេលណាត្រូវឱ្យលុយធីប គឺច្របូកច្របល់បន្តិច សូម្បីតែសម្រាប់អ្នកដែលកើតនៅក្នុងប្រទេសអូស្រ្តាលីក៏ដោយ។នៅក្នុងរបាយការណ៍មគ្គុទ្ទេសក៏តាំងទីលំនៅក្នុងសប្តាហ៍នេះ បើកបង្ហាញពីវប្បធម៌នៃការឱ្យលុយធីបនៅក្នុងប្រទេសអូស្រ្តាលី។
រដ្ឋាភិបាលសហព័ន្ធបានចាប់ផ្តើមឡើងវិញនូវប្រាក់ជំនួយរោគរាតត្បាតចំនួន 750 ដុល្លាររបស់ខ្លួន សម្រាប់បុគ្គលិកកម្មករបណ្តែត( Casual workers) បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាតិកាលពីចុងសប្តាហ៍កន្លងទៅ។ ការប្រកាសផ្តល់ប្រាក់ជំនួយនេះឡើងវិញ ធ្វើឡើងបន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារវីរុសកូរ៉ូណាឆ្លងរាលដាលពាសពេញប្រទេស។
ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។
ជាមួយនឹងរលកកូវីដថ្មីដែលគេរំពឹងថានឹងវាយលុកខ្លាំងនៅក្នុងប្រទេសអូស្ត្រាលីក្នុងខែសីហានោះ ក៏មានការលើកឡើងពីការព្រួយបារម្ភអំពីសម្ពាធកាន់តែធ្ងន់មកលើប្រព័ន្ធសុខាភិបាលទូទាំងប្រទេស។គេក៏មានការព្រួយបារម្ភផងដែរអំពីការកើនឡើងនៃចំនួនមនុស្សស្លាប់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ ដោយសារការរឹតបន្តឹងមួយចំនួនត្រូវបានបន្ធូរបន្ថយបន្ថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ចាប់តាំងពីលើកទី១ កាលពីឆ្នាំ១៩៩៤ រហូតដល់លើកទី១០ នៅពេលនេះ គឺដើម្បីបំពេញបន្ថែមចំនុចខ្វះខាតរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។
ចាប់ពីថ្ងៃទី ៦ ខែកក្កដា មក រដ្ឋាភិបាលអូស្រ្តាលីបានបន្ធូរបន្ថយច្បាប់ទម្លាប់ជាច្រើនក្នុងការធ្វើដំណើរចេញនិងចូលមកក្នុងប្រទេសនេះ។ តើមានការផ្លាស់ប្តូរអ្វីខ្លះ? សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរជាមូយ លោកស្រី គុណ្ណាកា គួន នៃក្រុមហ៊ុនទេសចរណ៍ Happy Travels and Toursដូចតទៅ។
អ្នកនយោបាយ និងកសិករអូស្ត្រាលី កំពុងតែអង្វរកដល់អ្នកធ្វើដំណើរវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីវិញ ឱ្យបោះស្បែកជើងរបស់ពួកគេចោល ក្នុងគោលបំណងចង់បង្ការកុំឱ្យជំងឺពងបែកដៃជើង និងមាត់ ចូលមកក្នុងប្រទេសអូស្រ្តាលីបាន។ការផ្ទុះឡើងនៃជំងឺពងបែកដៃជើង និងមាត់ កាត់ថា F-M-D ដែល ប៉ះពាល់ដល់សត្វពាហនៈនេះ បានរីករាលដាលដល់កោះទេសចរណ៍ដ៏ពេញនិយមគឺកោះបាលី ដែលបង្កើនហានិភ័យនៃការឆ្លងដល់ប្រទេសអូស្ត្រាលីជាលើកដំបូង ក្នុងរយៈពេលជាងមួយសតវត្ស។ក្រុមកសិករនិយាយថា វាគំរាមកំហែងដល់ការបំផ្លិចបំផ្លាញឧស្សាហកម្មបសុសត្វរបស់ប្រទេសអូស្ត្រាលី។
ស្វែងយល់អំពីរបៀបក្នុងការនិយាយទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអំពីការផ្លាស់ប្តូរផែនការ បូកបន្ថែមនឹងការស្វែងរកគន្លឹះដែលអ្នកអាចកាត់បន្ថយថ្លៃចំណាយអគ្គិសនីរបស់អ្នកបាន។
ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។
រដ្ឋញូសៅវែលនិងរដ្ឋវិចថូរៀ បានចូលរួមជាមួយរដ្ឋអូស្រ្តាលីខាងលិចនិងដែនដីរដ្ឋធានីអូស្រ្តាលី A-C-T ក្នុងការកែប្រែរយៈពេលនៃការឆ្លងឡើងវិញនៃ COVID-19 របស់ខ្លួន ពី 12 សប្តាហ៍ចុះមកនៅត្រឹម4សប្តាហ៍។ មានការព្រួយបារម្ភថ្មីៗថា វ៉ារ្យ៉ង់រង Omicron ថ្មីកំពុងនាំឱ្យមានសំពាធកាន់តែខ្លាំងឡើងៗមកលើសេវាសុខាភិបាល។